Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការខេត្តកណ្ដាល ឃុំខ្លួនក្មេងទំនើង៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន និងកាន់កាប់អាវុធដោយខុសច្បាប់

14-06-2024 11:31

(កណ្ដាល)៖ តុលាការខេត្តកណ្ដាបានសម្រេចឃុំខ្លួនក្មេងទំនើងចំនួន៤នាក់ លើសុំណុំរឿង២ករណី ដោយមួយករណីនៅស្រុកពញាឮឃុំខ្លួន២នាក់ និងករណីមួយទៀតនៅស្រុកស្អាង ដោយទាំង២សុំណុំដូចគ្នា គឺករណីប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធដោយគ្មានការអុញ្ញាត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាលដែល Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

សូមជម្រាបថា គិតមកដល់ថ្ងៃនេះ តុលាការខេត្តកណ្ដាលបានឃុំខ្លួនក្មេងទំនើងពាក់ព័ន្ធករណីហិង្សា កាន់កាប់អាវុធខុសច្បាប់បានចំនួន៩៥នាក់ហើយ៕