Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការខេត្តព្រះសីហនុ ចុះត្រួតពិនិត្យ​ការហ្វឹកហាត់ របស់​កងកម្លាំង​ពិសេស ដើម្បីត្រៀម​ជួយអន្តរាគមន៍​តាមមូលដ្ឋាន

16-09-2016 11:57

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យការហ្វឹកហាត់របស់កងកម្លាំងពិសេស និងផ្ដល់ការណែនាំដល់កងកម្លាំង ត្រូវគោរពបទបញ្ជា វិន័យឲ្យបានល្អត្រឹមត្រូវ ដើម្បីជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋតាមមូលដ្ឋាន និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ការបង្កើតការហឹកហាត់នេះ គឺដើម្បីការពារសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងត្រៀមចេញប្រតិបត្តិការអនុវត្ត តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដែលមានកងកម្លាំងអន្តរាគមន៍ពិសេស ចំនួន១១៥នាក់ ស្មើនឹង១គ មាន៣ខ បែងចែកជា៩ក្រុម ក្នុង១ក្រុមមានចំនួន១២នាក់»

ការត្រួតពិនិត្យនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន បានធ្វើការណែនាំបន្ថែមដល់កងកម្លាំងទាំងអស់ ត្រូវគោរពវិន័យ ត្រូវស្តាប់ និងអនុវត្តតាមបញ្ជារបស់ប្រធាន គ,ខ និងប្រធានក្រុមឱ្យបានត្រឹមត្រូវ។

សូមជម្រាបថា ការហ្វឹកហាត់នេះ ត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីត្រៀមចេញប្រតិបត្តិការការពារ ថែរក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម និងជួយសង្គ្រោះប្រជាពលរដ្ឋ៕