(សៀមរាប)៖ ស្រ្តីម្នាក់ឈ្មោះ ហ៊ុល ទាន់ ហៅ ស្រីភាព អាយុ២៤ឆ្នាំ រស់នៅស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញវីដេអូបដិសេធ និងច្រានចោលទាំងស្រុង ក្រោយមានជនមិនស្គាល់មុខ បានលួចយកគណនីហ្វេសបុករបស់ខ្លួន ហើយបង្ហោះលក់ថ្នាំញៀននាំឲ្យមានការចែកចាយអមដោយសាររិះគន់យ៉ាងព្រោងព្រាតលើបណ្តាញសង្គម។

ស្រ្តីរូបនេះបានបញ្ជាក់ថា កាលពីមុននាងបានប្រើហ្វេសបុកឈ្មោះ «ម៉ាក់ ម៉េងហេង» ស្រាប់តែត្រូវបានជនមិនស្គាល់មុខហែកយកទៅប្រើប្រាស់ និងបានដូរលេខសម្ងាត់ ជាមួយការដាក់ឈ្មោះថ្មីថា «ស្រីភាព លក់ខ្លួនកំពុងក្តី» រួចហើយជននេះ បានយកទៅបង្ហោះលក់ថ្នាំញៀនយ៉ាងព្រោងព្រាត។

ស្រ្តីរូបនេះ បានធ្វើការបដិសេធទាំងស្រុង និងសូមឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់តាមស្រាវជ្រាវ និងចាត់ការតាមច្បាប់ចំពោះជនល្មើសទាំងនេះ៕

ខាងក្រោមនេះជាវីដេអូបដិសេធរបស់ស្រ្តីឈ្មោះ ហ៊ុល ទាន់៖