Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាកបាទក្រហមកម្ពុជាខណ្ឌទួលគោក បន្តនាំយកអំណោយឧបត្ថម្ភដល់ប្រជាពលរដ្ឋងាយរងគ្រោះ ១០គ្រួសារ

13-06-2024 22:23

(ភ្នំពេញ)៖ លោកស្រី អាន ផល្លា និងក្រុមការងារពាក់ព័ន្ធតំណាងលោក ជា ពិសី អភិបាលខណ្ឌទួលគោក បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាអង្ករ និងថវិការបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ឧបត្ថម្ភជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ចាស់ជរា មានជំងឺខ្វះខាត និងជនពិការភាពចំនួន ១០គ្រួសារ រស់នៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ និងសង្កាត់ទឹកល្អក់ទី១។

លោកស្រី អាន ផល្លា ជា ពិសី បានលើកឡើងថា ដោយមានការយកចិតទុកដាក់ខ្ពស់ពីលោក ឃួង ស្រេង និងលោក ជា ពិសី ជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានណែនាំជានិច្ចកាលឲ្យក្រុមការងារកាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់គិតគូរពីសុខទុករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទនូវទូទាំងប្រទេស ដោយមិនប្រកាន់ពីពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយនោះឡើយ ។

លោកស្រី អាន ផល្លា ក៏បានជម្រុញឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើការថែទាំសុខភាពឲ្យបានល្អប្រសើរ តាមតាមរយៈការរស់នៅស្អាត ដោយមានអនាម័យជានិច្ច ដើម្បីជៀសផុតពីជម្ងឺឆ្លង និងជម្ងឺដង្កាត់ផ្សេៗ៕