រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន MCC Shanghai Baoye (Cambodia) Co., Ltd.
13-06-2024 21:29
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតជូនគណៈប្រតិភូ ក្រុមហ៊ុន MCC Shanghai Baoye (Cambodia) Co., Ltd. ដឹកនាំដោយលោក XIAO HAIBO អគ្គនាយករងក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងជំនួបនារសៀលនេះ តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញពីសាវតារ សកម្មភាពប្រតិបត្តិការ និងគម្រោងនានា ដែលក្រុមហ៊ុនបាននិងកំពុងអនុវត្ត នៅកម្ពុជានិងតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ ជាមួយគ្នានេះតំណាងក្រុមហ៊ុន ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន៕