(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា គិតត្រឹមវេលាម៉ោង១១៖១០នាទីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នេះអាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃបន្តអាប់អួរ ខ្លាំង ភ្លៀង និងរលឹមច្រើន ហើយខ្យល់កន្រ្តាក់បង្គួរនិងទឹករលកបោកបក់មធ្យម ដែលអាកាសធាតុបែបនេះ សូមបងប្អូនភ្ញៀវទេសចរ និងប្រជានេសាទ ត្រូវប្រុងប្រយ័ត្នខ្ពស់។
លោកឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «គិត ត្រឹមម៉ោង១១និង១០នាទីថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៦ នេះ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃ អាប់អួរខ្លាំងមាន ភ្លៀង ធ្លាក់និងរលឹមច្រើន។ ខ្យល់បក់ បង្គួរនិង ទឹករលកយោល យោលមួយ ៗ នៅចន្លោះឃ្លង មធ្យម។ចំពោះឆ្នេរបែរទៅ លំហរ សមុទ្រ ពិសេសឆ្នេរអូរឈើទាល ខ្សល់បក់កន្រ្តាក់បង្គួរនិងទឹករលកមធ្យម។អាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុង ប្រយត័្នខ្ពស់»។
បើតាមក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៣ ដល់១៨ ខែកញ្ញា ឆ្នាំ២០១៧ ភ្លៀងនឹងចាប់ផ្តើមធ្លាក់ ជាមួយនឹងបរិមាណកើនឡើង ជាបន្តបន្ទាប់ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ៕