(បាត់ដំបង)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី យ៉េត ម៉ូលីន ដែលបានឧបត្ថម្ភ ៤០លានរៀលផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

សូមបញ្ជាក់ថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោក កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ ដើម្បីសមាគមជាតិមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនា អន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឬ វេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង (ប្រាក់រៀល) និង Cambodian RedCross Battambang Branch (ប្រាក់ដុល្លារអាមេរិក) មានដូចខាងក្រោម ៖

ធនាគារកាណាឌីយ៉ា(CANADIA) (ដុល្លារ) 040000597874 (ប្រាក់រៀល 0040000597882

ធនាគារអេស៊ីលីដា(ACLEDA)(ដុល្លា)03000354153828 (ប្រាក់រៀល) 03000354153838

ធនាគារអេប៊ីអេ (ABA) (ដុល្លារ) 003585971(ប្រាក់រៀល) 003585989

ពត៌មានបន្ថែមសូមទូរស័ព្ទលេខ៖

-លោក សួស សុភ័ក្រ្ត:076 33 36 017
-លោក កង ប៊ន : 092 81 53 73
-លោក កុសុម សុភីនារ៉ា 061 818116