(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាស្រុកតាលោសែនជ័យ ចំនួន១៥រូប ក្នុងអាណត្តិទី៤ ឆ្នាំ២០២៤។

ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាស្រុកតាលោសែនជ័យ ដោយបានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

យោងអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៥៣អនក្រ-តត ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ ក្នុងអាណត្តិទី៤ ចំនួន១៥រូប រួមមាន៖

ទី១៖ លោក សឺន សាក់សារ៉ាន់ ជាប្រធានក្រុមប្រឹក្សាស្រុក
ទី២៖ លោក រ៉ង សុវណ្ណារឿន ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៣៖ លោក ជួប វ៉ិត ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៤៖ លោកស្រី រៀន ជ្រឹម ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៥៖ លោក សុខ ចាន់ ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៦៖ លោក ឯក សម្បត្តិ ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៧៖ លោក ញ៉ាញ់ សំណាង ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៨៖ លោក ហៃ ស៊ីម៉េង ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៩៖ លោក ងឹម សំអឿន ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១០៖ លោក កើត ជឿន ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១១៖ លោក កាក់ គឹមហាង ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១២៖ លោក ប្លុង ប៊ុនលី ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៣៖ លោក ស៊ុន ចន្ថា ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៤៖ លោក អាង សារី ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៥៖ លោក អាន សារឿន ជាសមាជិកក្រុមប្រឹក្សាស្រុក៕