(ភ្នំពេញ)៖ សូមរួសរាន់ មកទទួលយកឯកសារដាក់ពាក្យប្រលងចូលក្របខ័ណ្ឌ កងរាជអាវុធហត្ថ (ដោយឥតគិតប្រាក់) នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់សាមីខ្លួនដែលមានអាសយដ្ឋានរស់នៅ ក្នុងរាជធានីភ្នំពេញ។

*ចែកពាក្យ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤
*ទទួលពាក្យ៖ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤

លក្ខណ្ឌ៖

១- មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ)
២- មានអាយុពី ១៨ ដល់ ២៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ)
៣- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ
៤- មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ
៥- មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ 
៦- មានកម្ពស់ចាប់ពី ១,៧០ម៉ែត្រចិតសិបឡើងទៅ  
៧- បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព
៨- បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ(ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និង ទឹកមូត្រ)៕