Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមនារីកម្ពុជាខណ្ឌទួលគោក នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាឧបត្ថម្ភដល់ប្រជាពលរដ្ឋងាយរងគ្រោះរស់នៅ២សង្កាត់

13-06-2024 17:04

(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌទួលគោក និងក្រុមការងារពាក់ព័ន្ធ តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ឧបត្ថម្ភ ដើម្បីជួយសម្រួលជីវភាពមួយចំនួនដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាត និងងាយរងគ្រោះចំនួន១០គ្រួសារ រស់នៅក្នុងសង្កាត់ផ្សារដេប៉ូទី១ និងសង្កាត់ផ្សារដេប៉ូទី២។

លោកស្រី អាន ផល្លា ស្ថិតក្នុងឱកាសនេះ បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំសមាគមន៍ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ នូវសមានចិត្តប្រកបដោយគុណធម៌ និងក្តីអាណិតអាសូរ ដែលជានិច្ចកាល តែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយអំណោយមានដូចជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួននាពេលនេះ មានជាឧទាហ៍រស្រាប់។

ដើម្បីជាការឆ្លើយតប សម្រាប់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាត និងងាយរងគ្រោះទាំង១០គ្រួសារ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសធម៌ របស់ថ្នាក់ដឹកនាំសមាគមនារីកម្ពុជា ថ្នាក់ដឹកនាំរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំខណ្ឌ-សង្កាត់-ភូមិ ដែលជានិច្ចកាលតែងតែគិតគូរ និងជួយដល់ប្រជាពលរដ្ឋទូទៅ ដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕