Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុប្រធានបក្សភ្លើងទៀន ឃុំអូរដា ស្រុកកំរៀង ប្រកាសផ្ដាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា (Video inside)

13-06-2024 16:30

(បាត់ដំបង)៖ លោក ជិន សម្បត្តិ អនុប្រធានគណបក្សភ្លើងទៀន ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ហើយគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចវិញ។

តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ លោកបានបញ្ជាក់បែបនេះថា «ខ្ញុំសូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ចាប់ពីពេលនេះតទៅ និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»

ជាមួយគ្នានេះ លោកក៏បានប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៉ី ដែលមានគំនិតទុច្ចរិតប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាការបំផ្លាញផលប្រយោជន៍ជាតិ៕