(ស្វាយរៀង)៖ លោក ខឹម រដ្ឋា និងលោក សន ភី បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំគណបក្សភ្លើងទៀន បានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ហើយគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចវិញ។

តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ លោកបានបញ្ជាក់បែបនេះថា «យើងខ្ញុំសូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ចាប់ពីពេលនេះតទៅ និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។

ជាមួយគ្នានេះ លោកក៏បានប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៉ី ដែលមានគំនិតទុច្ចរិតប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាការបំផ្លាញផលប្រយោជន៍ជាតិ៕