(កំពង់ធំ)៖ សមាជិក៣នាក់ នៃរចនាសម្ព័ន្ធអតីតគណបក្សសង្គ្រោះជាតិ នៅភូមិបឹង ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ហើយគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចវិញ។

ការប្រកាសផ្ដាច់ខ្លួននៅពេលនេះ ក្រោយពួកគាត់យល់ឃើញថា ទណ្ឌិត សម រង្ស៉ី ជាអ្នកនយោបាយដែលតែងធ្វើនយោបាយទុច្ចរិតដដែលៗ ទប់ស្កាត់អ្នកវិនិយោគមិនឲ្យមកបណ្ដាក់ទុនរកស៉ីនៅកម្ពុជា ហើយថ្មីៗនេះ ថែមទាំងប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ ដែលមានផលប្រយោជន៍ដ៏មហាសាលដល់ប្រទេសជាតិថែមទៀត។ ពួកគាត់សូមប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៉ី យ៉ាងដាច់អហង្កាបំផុត៕