(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយដល់បងប្អូន ដែលជាម្ចាស់ក្បាលដី ឲ្យមកទទួលប័ណ្ណប្រគល់ដី ជាគោលនយោងបាយ១០ភាគរយ នៃទំហំផ្ទៃដីកាន់កាប់ ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ។
យោងតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦បានឲ្យដឹងថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់ជាជម្រើសជូនបងប្អូនម្ចាស់ក្បាលដី ដែលទទួលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍នេះ ឲ្យមកទទួលយកប័ណ្ណប្រគល់ដី ជាគោលនយោលបាយហើយកន្លង មកបងប្អូនម្ចាស់ក្បាលដីជាច្រើន ក៏បានអញ្ជើញមកទទួលយកប័ណ្ណជាបន្ដបន្ទាប់ ប៉ុន្ដែក៏នៅមានបងប្អូនមួយចំនួនអត់ទាន់អញ្ចើញមកទទួលប័ណ្ណនៅឡើយ។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា អាស្រ័យដោយបានជម្រាបខាងលើ សូមបងប្អូនដែលមិនទាន់បានមកទទួលប័ណ្ណ សូមអញ្ចើញមកទំនាក់ទំនង នៅសាលារាជធានីភ្នំពេញ ជារៀងរាល់ម៉ោងធ្វើការ ផុតកំណត់ត្រឹមរយៈពេល២ខែ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដូចច្នេះរដ្ឋបាលរាជធានីភ្នំពេញមិនទទួលខុសត្រូវ ចំពោះការបាត់បង់ប្រយោជន៍ពាក់ព័ន្ធក្បាលដី បងប្អូនទៀតឡើយ៕
សូមជម្រាបព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញទាំងស្រុង៖