(រតនគិរី)៖ ដោយទទួលបានការអនុញ្ញាតពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី បានចុះពិនិត្យទីតាំងចាស់របស់មន្ទីរសុខាភិបាលខេត្តរតនគីរី ដែលនៅជាប់និងបឹងកន្សែង និងទីតាំងសម្រាប់សាងសង់មន្ទីរសុខាភិបាលថ្មី។

ជាលទ្ធផលបានឯកភាពគ្នា ដូចខាងក្រោម៖

*ទី១៖ រក្សាអគារខ្លះរបស់មន្ទីរសុខាភិបាលចាស់ ដើម្បីបម្រើឲ្យសេវាទេសចរណ៍
*ទី២៖ សាលាខេត្តឲ្យសាងសង់មន្ទីរសុខាភិបាលថ្មីនៅលើដីជាមួយ និងដីគម្រោងសាងសង់សាលាខេត្តថ្មី (មុខវិមានឯករាជខេត្ត)
*ទី៣៖ សម្រាប់ប្លង់សាងសង់ និងគម្រោងចំណាយផ្សេងៗ និងរាយការណ៍ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅពេលដែលសិក្សាចប់៕