(ភ្នំពេញ)៖ វគ្គសិក្សាពិសេសស្ដីពី «របៀបសរសេរព័ត៌មានស៊ើបអង្កេត និងអត្ថបទយកការណ៍» ដែលបង្រៀនដោយ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC និងជាអ្នកជំនាញសារព័ត៌មានជិត៤០ឆ្នាំនោះ នឹងចូលរៀននៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។

ថ្នាក់សិក្សារយៈពេល៣ខែនេះផ្ដោតលើ ៣ចំណុចសំខាន់ៗ គឺការបង្ហាញអំពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន, ការធ្វើព័ត៌មានបែបស៊ីជម្រៅបែបស៊ើបអង្កេត និងការសរសេរ និងផលិតបទយកការណ៍។

បើតាមលោក ម៉ារ យ៉ារិទ្ធិ គ្រូបង្គោលនៃថ្នាក់បណ្ដុះបណ្ដាលនេះ បានឲ្យដឹងថា៖ «បទយកការណ៍អាចធ្វើឱ្យអ្នកអាន ស្តាប់ និងទស្សនា យល់ដឹងកាន់តែស៊ីជម្រៅ និងកាន់តែជក់ចិត្តអំពីសាច់រឿងដែលអ្នកសារព័ត៌មាន បានគាស់កកាយចេញមកដើម្បីបង្ហាញអំពីភាពសំខាន់ណាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដល់សាធារណជន។ ចំណែកព័ត៌មានស៊ើបអង្កេត គឺជាជំនាញក្នុងការស្រាវជ្រាវ ចុះតាមដានរឿងរ៉ាវណាមួយ ដើម្បីប្រមូលយកព័ត៌មានលម្អិត ពិតជាក់ស្តែង មកផ្សាយជូនមិត្តអ្នកអាន ស្តាប់ និងទស្សនា»

បន្ថែមពីនេះបទយកការណ៍ ឬ News Feature ជាប្រភេទព័ត៌មានមួយ ដែលត្រូវបានប្រើប្រាស់យ៉ាងច្រើនក្នុងវិស័យសារព័ត៌មាន បន្ទាប់ពីអត្ថបទដំណឹង ឬ Hot News ជាពិសេសក្នុងពេលដែលបណ្តាស្ថាប័នព័ត៌មានបានផ្លាស់ប្តូរពីការផ្សព្វផ្សាយបែបប្រពៃណី មកជាផ្សាយតាមឌីជីថលវិញ។

វគ្គពិសេសនេះធ្វើឡើងរយៈពេល៣ខែ សិក្សារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង១០ ដល់ម៉ោង១២ថ្ងៃត្រង់។ នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាប័នបត្របញ្ជាក់ការសិក្សាមួយ ដែលចេញដោយអង្គភាព និងគ្រូបង្គោល ជាពិសេសសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ទៀតផង។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា៖ UPI, AP និង VOA ជាដើម។ លោក ម៉ារ យ៉ារិទ្ធ គឺជាអតីតនិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

សម្រាប់ព័ត៌មានលម្អិត ឬចុះឈ្មោះចូលរៀន សូមទំនាក់ទំនង៖
* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel: 089 960 090
Telegram: https://t.me/pichbunsay
* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel: 092 322 334
Telegram: https://t.me/Raksmey_FN
* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល FTC
Tel: 012 876 948
Telegram: https://t.me/rinmanikafn