(ភ្នំពេញ)៖ អគ្គនាយករង ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានបញ្ជាក់ក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពី ការប្រមូលទិញស្រូវ អង្ករសម្រាប់ការនាំចេញ ទៅកាន់ទីផ្សារអន្តជាតិ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ នៅសប្តាហ៍ក្រោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ (RDB) នឹងទម្លាក់ថវិកាពី២០ទៅ៣០លានដុល្លារអាមេរិក ដើម្បីជួយអន្តរាគមន៍ពាក់ព័ន្ធការធ្លាក់ចុះនៃតម្លៃស្រូវនាពេលបច្ចុប្បន្ន។
លោកអគ្គនាយករងបានបញ្ជាក់ថា តួលេខថវិកាច្បាស់់លាស់នឹងត្រូវបង្ហាញច្បាស់ យ៉ាងយូរនៅដើមសប្តាហ៍ក្រោយ គឺបន្ទាប់ពីមានចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕