(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក OH Young Hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។

នេះជាជំនួបលើកទី២ ជាមួយ លោក Oh Young Hun ដែលជំនួបលើកទី១ ក្នុងឱកាស ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពី ថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ ដោយបានចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង រដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និង លើកកម្ពស់ការអភិវឌ្ឍវិស័យផ្សេងៗក្នុងខេត្តទាំងពីរ ឱ្យកាន់តែមានការរីកចម្រើន។

ក្នុងដំណើរបំពេញទស្សនកិច្ច របស់ លោក OH Young Hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជានាពេលនេះ នឹងកាន់តែមានវឌ្ឍនភាពបន្ថែមទៀត៕