(ភ្នំពេញ)៖ នៅម៉ៅង ៩៖៣០នាទី ព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ ក្រសួងពាណិជ្ជកម្ម បានចាប់ផ្តើម បើកកិច្ចប្រជុំពិភាក្សាស្ដីពី «ការប្រមូលទិញស្រូវ អង្គរសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តជាតិ» ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើការប្រមូលទិញស្រូវ-អង្ករ សម្រាប់ផ្គត់ផ្អង់ដល់ទីផ្សារធំៗរួមមាន៖ សហភាពអឺរ៉ុប, ចិន, ឥណ្ឌូនេស៊ី និងទីផ្សារផ្សេងៗទៀត។
សូមជម្រាបថា បញ្ហាស្រូវ-អង្ករបាននិងកំពុង ជាបញ្ហាក្តៅសម្រាប់បងប្អូន ប្រជាកសិករកម្ពុជា ដោយនៅពេលនេះ តម្លៃស្រូវរបស់ប្រជាកសិករ កំពុងចុះថោក ដែលធ្វើឲ្យប្រជាពលរដ្ឋថ្អូញថ្អែរ ពីការខាតបង់យ៉ាងខ្លាំង។ ប្រជាកសិករសង្ឃឹមថា ក្រសួងស្ថានប័នពាក់ព័ន្ធរកដំណោះស្រាយ សមស្របជួនដល់ពួកគាត់៕