(ភ្នំពេញ)៖ ដើម្បីចូលរួមជាមួយពុទ្ធសាសនិកកម្ពុជាទាំងមូល ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជាតេលា មានកម្មវិធីពិសេស បញ្ចុះតម្លៃ៥០០រៀល ក្នុងមួយលីត្រ នៅគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈ ទូទាំងប្រទេស ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
កម្មវិធីនេះធ្វើឡើងរយៈពេល១៦ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ។
គួរម្លឹកថា ក្រុមហ៊ុនកម្ពុជាតេលា ជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងស្រុក ដែលធំជាងគេនៅកម្ពុជា ទទួលបាន ISO 9001:2008 នៅឆ្នាំ២០១២, ពានរង្វាន់ Best Enterprise ពីសហគមន៍អឺរ៉ុបនៅឆ្នាំ២០១៣ និងវិញ្ញាបនបត្រពី American Petroleum Institute (API) នៅឆ្នាំ២០០៤។
ទន្ទឹមនឹងនោះ ក្រុមហ៊ុនកម្ពុជាតេលា ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព និងជួបជុំក្រុមគ្រួសារ ប្រកបដោយភាពសប្បាយរីករាយ និងសុខសុភមង្គល ពិសេស ក៏ថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអស់លោក លោកស្រី ដែលបានគាំទ្រផលិតផលនិងសេវាកម្ម របស់ក្រុមហ៊ុនកម្ពុជាតេលា នាពេលកន្លងមក និងទៅអនាគតបន្តទៀត។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ ០១៧ ៣៩៧ ៣៩៧ ឬតាមរយៈ www.telapetrolem.com www.facebook.com/TelaCompany៕