(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី១របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤។ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត អគារA នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

*ការផ្សព្វផ្សាយសេចក្តីណែនាំលេខ០២៤សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត ។

*ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត រយៈពេល១២ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។

*របាយការណ៍របស់ក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៣៕