(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ចំនួន១៧រូប ក្នុងអាណត្តិទី៤ ឆ្នាំ២០២៤។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាក្រុងពោធិ៍សាត់ ដោយបានការចូលរួមពី លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមប្រឹក្សាសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលទាំ៧សង្កាត់ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

យោងអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៤៥០អនក្រ-តត ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់ ក្នុងអាណត្តិទី៤ ចំនួន១៧រូប រួមមាន៖

ទី១៖ លោក សំរិទ្ធិ អេង ជាប្រធានក្រុមប្រឹក្សាក្រុង
ទី២៖ លោក ចាប នាង ជាសមាជិកក្រុមប្រឹក្សាក្រុង
ទី៣៖ លោក ចាប សោភ័ណ ជាសមាជិកក្រុមប្រឹក្សាក្រុង
ទី៤៖ លោក តេង ឈុនអេង ជាសមាជិកក្រុមប្រឹក្សាក្រុង
ទី៥៖ លោក ឡែន សុង ជាសមាជិកក្រុមប្រឹក្សាក្រុង
ទី៦៖ លោក កែវ សេរីវុធ ជាសមាជិកក្រុមប្រឹក្សាក្រុង
ទី៧៖ លោក ហ៊ុន ហួ ជាសមាជិកក្រុមប្រឹក្សាក្រុង
ទី៨៖ លោក អ៊ុង អិន ជាសមាជិកក្រុមប្រឹក្សាក្រុង
ទី៩៖ លោក ព្រំ ថុន ជាសមាជិកក្រុមប្រឹក្សាក្រុង
ទី១០៖ លោកស្រី ចាប យ៉ម ជាសមាជិកក្រុមប្រឹក្សាក្រុង
ទី១១៖ លោក អាំង ថាណា ជាសមាជិកក្រុមប្រឹក្សាក្រុង
ទី១២៖ លោក ប៊ុត ប៊ុនឡង ជាសមាជិកក្រុមប្រឹក្សាក្រុង
ទី១៣៖ លោក ណាង ហិប ជាសមាជិកក្រុមប្រឹក្សាក្រុង
ទី១៤៖ លោក ម៉ូត បេះ ជាសមាជិកក្រុមប្រឹក្សាក្រុង
ទី១៥៖ លោកស្រី ង៉ែត សារ៉ុម ជាសមាជិកក្រុមប្រឹក្សាក្រុង
ទី១៦៖ លោកស្រី សើន សុខបូរីន ជាសមាជិកក្រុមប្រឹក្សាក្រុង
ទី១៧៖ លោក ប៊ុល ផល្លា ជាសមាជិកក្រុមប្រឹក្សាក្រុង៕