(រតនគិរី)៖ បន្ទាប់ពីការជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សខេត្តរតនគិរីរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ២០១៦នេះ បាននឹងកំពុងជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តរតនគិរី នៅសាលាខេត្តរតនគិរី។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ខេត្តរតនគិរី នៅល្ងាចថ្ងៃទី១៥ ខែកញ្ញាម្សិលមិញ បន្ទាប់បញ្ចប់ការជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធនៅរខេត្តមណ្ឌលគិរីរួចមក។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះពិនិត្យសមិទ្ធផល និងសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅតាមបណ្តាខេត្តចំនួន១៨រួចមកហើយ រួមមាន៖ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសី ហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ តាកែវ ត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ ឧត្តរមានជ័យ និងមណ្ឌលគិរី៕