(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នេះអាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃបន្តអាប់អួរ ខ្យល់កន្រ្តាក់ម្តងៗ និងទឹករលកបោកបក់មធ្យម ដែលអាកាសធាតុបែបនេះ សូមបងប្អូនភ្ញៀវទេសចរ និងប្រជានេសាទ ត្រូវប្រុងប្រយ័ត្នខ្ពស់។
លោកឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅព្រឹកថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៦ នេះអាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃ អាប់អួរមានពពកច្រើន។ ខ្យល់បក់មធ្យមនិង ទឹករលកយោលយោលមួយៗនៅចន្លោះឃ្លង។ចំពោះឆ្នេរបែរទៅលំហរសមុទ្រ ពិសេសឆ្នេរអូរឈើទាលខ្យល់បក់និងទឹករលកស្ងប់។អាកាសធាតុបែបនេះស្ថិតក្នុងការប្រុង ប្រយត័្នខ្ពស់»។
បើតាមក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៣ ដល់១៨ ខែកញ្ញា ឆ្នាំ២០១៧ ភ្លៀងនឹងចាប់ផ្តើមធ្លាក់ ជាមួយនឹងបរិមាណកើនឡើង ជាបន្តបន្ទាប់ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ៕