(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៤នាក់ ខណៈជាអ្នកជាសះស្បើយ ១០នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,២៣០នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,១៣៤នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕