(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារាចរមួយស្តីពីការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ក្នុងបំណងធានាឱ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នមានប្រសិទ្ធភាពខ្ពស់ឈរលើអភិក្រមពង្រឹង និងការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ។

ក្នុងសារាចរនេះ បានផ្តោតសំខាន់លើការងារ៣ចំណុចរួមមាន៖ គោលការណ៍នៃការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធ, ការរៀបចំ ការបង្កើត និងការកែសម្រួលរចនាសម្ព័ន្ធ និងបែបបទនីតិវិធីនៃការពិគ្រោះយោបល់។