(ហាណូយ)៖ នៅរសៀលទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី ជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នៅស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងរដ្ឋធានីហាណូយ។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញជួបពិភាក្សាការងារ លោក Phan Duc Tu ប្រធានក្រុមប្រឹក្សាភិបាលធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម BIDV ផងដែរ៕