(ស្វាយរៀង)៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យចំនួន០៤នាក់ ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា នៅវេលាម៉ោង១២និង២០នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ចាឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុករមាសហែក ដឹកនាំដោយលោកវរសេនីយ៍ទោ សៅ ផល្លី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់។

ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖

ទី១.ឈ្មោះយ៉ន ភារះ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ 

*២.ឈ្មោះស៊ុន សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។ 

*៣.ឈ្មោះស៊ិន ស៊ីណែត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។ 

*៤.ឈ្មោះហុង ស៊ីណូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។ 
វត្ថុតាងចាប់យករួមមាន ក្រាមពណ៌សថ្លា ចំនួន ២១កញ្ចប់ ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង អាវុធកែច្នៃចំនួន១ដើម ដាវចំនួន ០១ ដើម កាំបិតចំនួន១ ម៉ូតូ ចំនួន២គ្រឿង
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង៕