(ភ្នំពេញ)៖ សត្វបាឡែន សត្វផ្សោត និងប្រភេទសត្វផបផយ ជាប្រភេទសត្វមានសមត្ថភាពបង្កើតកូនទាបបំផុត ដែលមានន័យថាពួកសត្វទាំងនេះមានអាយុកាលវែង ហើយវាមានអាយុច្រើនទើបដល់ពេលឈានដល់វ័យបន្ដពូជ ហើយបង្កើតកូនម្ដងតែមួយក្បាលប៉ុណ្ណោះ។

ដូច្នេះហើយវាធ្វើឱ្យការសិក្សាស្រាវជ្រាវ និងការការពារពួកគេមានផលពិបាក ព្រោះវាមិនងាយស្រួលក្នុងការយល់ដឹងពីនិន្នាការចំនួននៅលើមាត្រដ្ឋានត្រឹមតែប៉ុន្មានឆ្នាំនោះឡើយ។ ដោយឡែកនៅពេលដែលយើងមានការប្រមូលទិន្នន័យ ដែលមានរយៈពេលជាច្រើនទសវត្សរ៍ គឺវាមានភាពងាយស្រួលហើយអាចបង្ហាញអំពីនិន្នាការចំនួនសត្វ ថាតើវាមានការកើនឡើងឬក៏ថយចុះ។

វាតែងតែផ្ដល់នូវកម្លាំងចិត្ដនៅពេលដែលបានប្រទះឃើញវត្ដមានរបស់កូនផ្សោត ប៉ុន្ដែវាក៏មិនមានអ្វីប្រសើរជាងនេះ នៅពេលដែលយើងកំពុងធ្វើការជាមួយនឹងការអភិរក្សប្រភេទសត្វ ដែលជិតផុតពូជនេះផងដែរ!!!

ជាទូទៅ សត្វគឺអាចបង្កាត់ពូជបានលុះត្រាតែមានបរិស្ថានសមស្របដែលអាចផ្ដល់ឱ្យកូនរបស់វាអាចរស់នៅបាន ហើយមេផ្សោតគឺមានការលះបង់យ៉ាងខ្លាំងតាំងពីពេលចាប់កំណើតកូនរបស់វា រហូតដល់បង្កើតកូន ការទទួលយកសារធាតុចិញ្ចឹម ដើម្បីផ្ដល់ដល់រាងកាយរបស់វាឱ្យបានត្រឹមត្រូវនៅពេលពពោះ បន្ទាប់មកថែរក្សារកូនចាប់តាំងពីពេលកើតដោយបំបៅដោះ ការការពារកូន និងបង្រៀនកូនរហូតកូនរបស់វាក្លាយជាឯករាជ្យ។

សត្វផ្សោតនឹងមិនចង់បន្ថែមនូវបន្ទុកបន្ថែមដើម្បីរកចំណីចិញ្ចឹមនោះទេ ប្រសិនបើពួកវាមានការលំបាកក្នុងការរកចំណីដើម្បីរស់ទៅហើយ។ ដូច្នេះហើយវត្តមាន និងអវត្តមានរបស់កូនផ្សោត គឺជាការបង្ហាញដំបូងទៅលើសុខភាពនៃចំនួនរបស់វា ហើយតាមរយៈការពង្រីកសុខភាពប្រព័ន្ធអេកូឡូស៊ី គឺវាអាចជួយដល់ការកើនឡើងនូវចំនួននៃមំសាសី ដូចជាផ្សោតជាដើម។

សូមទស្សនាវីឌីអូរបស់សត្វផ្សោត ដូចខាងក្រោម៖