(ក្រចេះ)៖ សិស្សសាលាវិទ្យាល័យចំនួន២ ក្នុងក្រុងក្រចេះ នាំគ្នាគេចសាលាមិនចូលរៀន ហើយបែរជាទៅអង្គុយ នៅតាមរោងកាហ្វេ និងនៅតាមតារាងបាល់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងក្រចេះ ប្រមូលបាន១៥នាក់ នាំយកទៅធ្វើការអប់រំ។

លោកវរសេនីយ៍ឯក អេងហឿន អធិការនគរបាលក្រុងក្រចេះ បានឲ្យដឹងថា ការប្រមូលនាំយកសិស្ស ដែលគេចសាលាទាំង១៥នាក់នេះ គឺធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការណែនាំពីលោកឧត្តម សេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នង ការនគរបាលខេត្តក្រចេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ ក៏បានចុះប្រមូលសិស្សគេចសាលា (មិនចូលរៀន) នៅវិទ្យាល័យក្រចេះក្រុង (ខូវប៊ុនស៊ុន) និងវិទ្យាល័យព្រះហាក្សត្រីយានីព្រះកុសុមៈ បានចំនួន១៥នាក់ ។

លោកអធិការ បានបញ្ជាក់ឲ្យដឹងដែរថា ក្រុមក្មេងសិស្សសាលាទាំងនេះ ពួកគេបានគេចមិនចូលរៀន នៅសាលាហើយនាំគ្នាពពាក់ពពូន ទៅអង្គុយនៅតាមរោងកាហ្វេ និងតាមតារាងបាល់ជាដើម ដែលបង្ករភាពរញ៉េរញៃ សមត្ថកិច្ច ក៏បានប្រមូលនាំយកទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការអប់រំណែនាំ។

សិស្សទាំង១៥នាក់រួមមាន៖
១៖ ឈ្មោះ ស្រ៊ាង លីហ៊ួរ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ។
២៖ ឈ្មោះ លាង កិត្តិគុណ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ (អ្នកទាំង០២) មានទីលំនៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
៣៖ ឈ្មោះសារឹម រក្សា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ។
៤៖ ឈ្មោះឃីន វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (អ្នកទាំង០២) មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។
៥៖ ឈ្មោះ ជន សំណាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ មានទីលំនៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។
៦៖ ឈ្មោះ ឆន សុវណ្ណរាជ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ ។
៧៖ ឈ្មោះ គ្រី ជីវ័ន្ត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអាជេន ឃុំកំពុងចាម ស្រុកសំបូរ ខេត្តក្រចេះ ។
៨៖ ឈ្មោះ ចេត ចាន់ដារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។
៩៖ ឈ្មោះ អ៊ូ រំឈី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
១០៖ ឈ្មោះ ទឹម អេងហ៊ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។
១១៖ ឈ្មោះ កំសេន ឡុងឈ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមស្រែជិះ ឃុំស្រែជិះ ស្រុកចិត្របុរី ខេត្តក្រចេះ ។
១២៖ ឈ្មោះ ស៊ឹក ផៃ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ ។
១៣៖ ឈ្មោះ ញៀប វណ្ណដេត ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ។
១៤៖ ឈ្មោះ សូ សំរ៉ាច់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។
១៥៖ ឈ្មោះ ង៉ុក ឡៃហ៊ាង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិស្រែស្តៅ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ

បច្ចុប្បន្នសិស្សសាលាទាំង១៥នាក់ ត្រូវបានអាណាព្យាបាល មកធានាយកទៅអប់រំបន្ត នៅឯលំនៅដ្ឋានវិញ៕ ‎