លោក មុំ វណ្ណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅឯកឧត្ដម ជា សុមេធី ឯកឧត្ដម ឃួង ស្រេង ឯកឧត្ដម គួច ចំរើន ឯកឧត្ដម ម៉ប់ សារិន និងបងប្អូនញាតិមិត្តទាំងអស់ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពឪពុក
11-06-2024 15:33
(ភ្នំពេញ)៖ លោក មុំ វណ្ណា អ្នកសារព័ត៌មានប្រចាំសារាជធានីភ្នំពេញ និងភរិយា, លោក មុំ ប៊ុនថន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ព្រមទាំងប្អូនៗប្អូនថ្លៃ កូនបង្កើត កូនប្រសារ និងចៅបង្កើត ចៅប្រសារ របស់សពលោកតា ឧបាសក់ ទៀង សាមិត្ត សូមថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ និងញាតិមិត្តទាំងអស់ ដែលបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់លោក ចំពោះមរណភាពលោកតាឧបាសក ទៀង សាមិត្ត ដែលបានទទួលមរណភាព នាថ្ងៃទី៤ ខែមិថុនា។
លោកសូមគោរពថ្លែងអំណអរគុណយ៉ាងជ្រៀលជ្រៅបំផុតជូនចំពោះឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា, ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញមកចូលរួមបុណ្យ៧ថ្ងៃដោយផ្ទាល់ និងចាត់តំណាងមកចូលរួម។
លោក និងក្រុមគ្រួសារទាំងអស់ ក៏សូមថ្លែងអំណរគុណជូនឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូន មិត្តភ័ក្ដ ញាតិមិត្តជិតឆ្ងាញ ទាំងអស់ដែលបានឆ្លៀតពេលអញ្ជើញ មកចូលរួមបុណ្យ ដោយផ្ទាល់ និងផ្ញើថវិកាមកចូលបុណ្យសពលោកឪពុកខ្ញុំបាទ នាងខ្ញុំទាំងអស់គ្នាតាំងពីថ្ងៃទទួលមរណៈភាពទី៤ មិថុនា រហូតដល់ពិធីបុណ្យ៧ថ្ងៃ។
ខ្ញុំបាទ នាងខ្ញុំទាំងអស់គ្នាត្រូវជាកូន កូនប្រសារ ចៅ ចៅប្រសារ ចៅទួតសពលោកតាឧបាសក់ទៀង សាមិត្ត សូមគោរពជូនបុណ្យកុសលទាំងឡាយដែលបានមកពីបុណ្យ៧ថ្ងៃសូមគោរពជូនពរដល់ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនមិត្តភ័ក្ដ ញាតិមិត្តជិតឆ្ងាញ ទាំងអស់សូមមានសុខភាពល្អ សំណាងល្អ មានសេចក្ដីសុខសុភមង្គលនិងជោគជ័យគ្រប់ភារកិច្ច និងសូមទទួលបាននូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕