(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ចំនួន២១រូប ក្នុងអាណត្តិទី៤ ឆ្នាំ២០២៤។

ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត គណៈប្រតិភូថ្នាក់ជាតិ ក្រុមការងារចុះជួយមូលដ្ឋាន លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

យោងតាមព្រះរាជក្រឹត្យ របស់ព្រះករុណព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លេខ​នស/រកត/០៦២៤/៥៨៨ ចុះថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានត្រាស់បង្គាប់ ទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ចំនួន២១រូប ក្នុងអាណត្តិទី៤ រួមមាន៖

ទី១៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត
ទី២៖ លោក ម៉ៅ សាន ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី៣៖ លោក វង្ស សំអុល ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី៤៖ លោក កែម សុធឿន ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី៥៖ លោកស្រី ឈឹម ស៊ីណា ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី៦៖ លោក ចេង ឡៃ ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី៧៖ លោក លឹម ចន្ទថៃ ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី៨៖ លោក ខ្លឹម សុគន្ធ ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី៩៖ លោក ស៊ុម លើម ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី១០៖ លោក សៅ ដារឿន ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី១១៖ លោក ឃៀង សុជីវន្ត័ ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី១២៖ លោក អ៊ុត ប៊ុនណា ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី១៣៖ លោកស្រី ម៉ែន ផល្លី ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី១៤៖ លោកស្រី ថោ សុធា ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី១៥៖ លោកស្រី ធួន រដ្ឋធានី ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី១៦៖ លោក នី ហូង ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី១៧៖ លោក លី ការីម ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី១៨៖ លោក លៀង ពេជ្រ ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី១៩៖ លោក រ៉ែម សាមឿន ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី២០៖ លោក ហេង ទ្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត
ទី២១៖ លោក ឈុំ សេងហ៊ន ជាសមាជិកក្រុមប្រឹក្សាខេត្ត៕