(កំពង់ស្ពឺ)៖ លោក ប៊ូ មិន សមាជិកគណៈកម្មាធិការគណបក្សភ្លើងទៀន ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ហើយគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចវិញ។

តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ប៊ូ មិន បានបញ្ជាក់បែបនេះថា «ខ្ញុំសូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ចាប់ពីពេលនេះតទៅ និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»

ជាមួយគ្នានេះ លោកក៏បានប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៉ី ដែលមានគំនិតទុច្ចរិតប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាការបំផ្លាញផលប្រយោជន៍ជាតិ៕