(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិខិតអបអរសាទរ ជូនចំពោះលោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) ប្រធានរដ្ឋសភាឌូម៉ានៃសហព័ន្ធរុស្ស៊ី និងថ្នាក់ដឹកនាំ ព្រមទាំងបងប្អូនប្រជាជនរុស្សីទាំងអស់ ក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី៣៤ នៃទិវាបុណ្យឯករាជ្យជាតិ នៃសហព័ន្ធរុស្ស៊ី ដែលនឹងប្រារព្ធទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

តាមរយៈសារលិខិតសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងថា រដ្ឋសភាកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូល្អជាមួយនឹងសហភាព័ន្ធរុស្ស៉ី និងសូមអបអរសាទរនូវសមិទ្ធផលដែលទទួលបានរវាងប្រទេសទាំងពីរ និងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។ យើងប្តេជ្ញាពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយស្វែងរកនូវកាលានុវត្តភាពថ្មីៗ ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖