(ភ្នំពេញ)៖ នៅម៉ៅង ៩៖៣០នាទី ព្រឹកថ្ងៃទី១៦ ខែកញ្ញាស្អែកនេះ ក្រសួងពាណិជ្ជកម្ម នឹងបើកកិច្ចប្រជុំពិភាក្សាស្ដីពី «ការប្រមូលទិញស្រូវ អង្គរសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តជាតិ» ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
សូមជម្រាបថា បញ្ហាស្រូវ-អង្ករបាននិងកំពុង ជាបញ្ហាក្តៅសម្រាប់បងប្អូន ប្រជាកសិករកម្ពុជា ដោយនៅពេលនេះ តម្លៃស្រូវរបស់ប្រជាកសិករ កំពុងចុះថោក ដែលធ្វើឲ្យប្រជាពលរដ្ឋថ្អូញថ្អែរ ពីការខាតបង់យ៉ាងខ្លាំង។
ប្រជាកសិករសង្ឃឹមថា ក្រសួងស្ថានប័នពាក់ព័ន្ធរកដំណោះស្រាយ សមស្របជួនដល់ពួកគាត់៕