(ភ្នំពេញ)៖ ឆ្លើយតបចំពោះការលើកឡើងពីក្ដីកង្វល់ នៃបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចសកល ដែលអាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជានោះ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានអះអាងថា បើទោះជាមានវិបត្តិសេដ្ឋកិច្ចសកល ក៏គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការដដែល។ ការអះអាងបែបនេះរបស់ លោក ប៉ែន បូណា បានធ្វើឡើង នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

បានជាលោក ហ៊ានអះអាងបែបនេះ ក៏ព្រោះតែរដ្ឋាភិបាលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការកសាងព្រែកជីកនេះ ម្យ៉ាងវិញទៀតរាជរដ្ឋាភិបាលក៏មានប្រាក់គ្រប់គ្រាន់ហើយ នៅក្នុងការដំណើរការកសាងព្រែកជីកហ្វូណនតេជោ ពោលគឺមិនមានចន្លោះប្រហោងណា ដែលនាំឲ្យរារាំងដល់ដំណើរការជីកព្រែកនេះឡើយ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាដូចតទៅ៖