(ភ្នំពេញ)៖ ឆ្លើយតបចំពោះការលើកឡើងថា ការជីកព្រែកហ្វូណនតេជោ ជាការធ្វើឲ្យខាតបង់ថវិកាជាងការជួសជុលផ្លូវដែកដែលមានស្រាប់ឬយ៉ាងណា? លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើគណនាជាទឹកប្រាក់ ដឹកជញ្ជូនតាមផ្លូវទឹក ដឹកបានច្រើនជាងការដឹកតាមផ្លូវដែក ហើយចំណាយថ្លៃដើមនៃការដឹកតិចជាងផ្លូវដែកទៅទៀត។ មិនតែប៉ុណ្ណោះ បើទោះជាការជីកព្រែកហ្វូណនតេជោមានការចំណាយច្រើនក៏ពិតមែន ប៉ុន្តែរយៈពេលនៃការប្រមូលផលពីព្រែកនេះមានរយៈពេលវែង និងជួសជុល ក៏តិចជាងផ្លូវដែកផងដែរ។

យ៉ាងណាមិញទោះមានការអភិវឌ្ឍលើការដឹកជញ្ជូនតាមផ្លូវទឹក ទន្ទឹមគ្នានេះរាជរដ្ឋាភិបាលក៏បាននិងកំពុងជួសជុល អភិវឌ្ឍផ្លូវដែករបស់កម្ពុជា ដែលមានស្រាប់ផងដែរ។ ដូច្នេះសម្រាប់លោកបណ្ឌិត អ្នករិះគន់គម្រោងព្រែកជីក ដោយយកលេសផ្លូវដែកមកដាក់ពីមុននេះ ធ្វើឡើងដើម្បីតែបង្អាក់ដល់គម្រោងព្រែកជីកហ្វូណនតេជោប៉ុណ្ណោះ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖