(ភ្នំពេញ)៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ទីបំផុតទៅ ជនដែលមានបំណងចង់រារាំងដល់ផលប្រយោជន៍ខ្មែរ ជាពិសេសលើគម្រោងព្រែកជីកហ្វូណនតេជោ ទីបំផុតទៅបានបរាជ័យទាំងស្រុងហើយ នៅក្រោយពេលដែលរាជរដ្ឋាភិបាល បានកំណត់ថ្ងៃជាក់លាក់ នៃការកសាងព្រែកជីកនេះ នៅថ្ងៃទី០៥ ខែសីហា ខាងមុខ។ ការបញ្ជាក់របស់ លោក ប៉ែន បូណា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

អ្វីដែលជាភាពបរាជ័យរបស់ក្រុមប្រឆាំង នោះគឺរដ្ឋាភិបាល មិនបានយកប្រាក់ពីការវិនិយោគភាគច្រើនពីប្រទេសចិនដូចការអុជអាចរបស់គេឡើយ ពោលគឺរដ្ឋាភិបាលប្រើប្រាស់ការវិនិយោគក្នុងស្រុកច្រើនជាងទុនវិនិយោគបរទេស ជាការបង្ហាញយ៉ាងច្បាស់ថា ខ្មែរគឺជាអ្នកគ្រប់គ្រងទាំងស្រុងលើការសម្រេចចិត្តដឹកជញ្ជូនទំនិញតាមព្រែកជីកនេះ។

សូមទស្សនិកជន ទស្សនានិងស្តាប់ការលើកឡើងរបស់ លោក​ ប៉ែន បូណា ដូចតទៅ៖