(ភ្នំពេញ)៖ នៅក្រោយពេលកម្ពុជាមានព្រែកជីកហ្វូណនតេជោ ការដឹកជញ្ជូនរបស់កម្ពុជានឹងកាន់តែសម្បូរបែបដែលអាចភ្ជាប់ការដឹកជញ្ជូនពីចិន តាមផ្លូវដែករបស់ប្រទេសឡាវ បន្ទាប់មកក៏ដល់ផ្លូវទឹកនៃប្រទេសកម្ពុជា រួចបន្តទៅកាន់សមុទ្រកម្ពុជា។ ការហូរចូលទំនិញពីចិន ឆ្លងកាត់ប្រទេសឡាវ និងការដឹកជញ្ជូនទំនិញឡាវ មកកាន់សមុទ្រកម្ពុជា នៅពេលនោះសមុទ្រកម្ពុជា នឹងក្លាយទៅជាតំបន់បែងចែកទំនិញរបស់ចិននាពេលអនាគត។

មិនតែប៉ុណ្ណោះព្រែកជីកនេះក៏បានជួយឲ្យប្រទេសឡាវមានផ្លូវដឹកជញ្ជូនទំនិញមកកាន់សមុទ្រកាន់តែងាយស្រួល និងជិតជាងទៅកាន់សមុទ្រថៃ និងវៀតណាម កត្តានេះហើយនឹងធ្វើឲ្យប្រទេសទាំង៣ រួមមានកម្ពុជា ឡាវ និងចិន កាន់តែមានទំនាក់ទំនងល្អថែមមួយកម្រិតទៀត។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានផ្សាយនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាដូចតទៅ៖