(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញឲ្យដឹងថា ការសម្រេចចិត្តរបស់ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងការកំណត់យកទុនវិនិយោគក្នុងស្រុកចាប់ពី ៥១% ឡើងទៅ ក្នុងការកសាងព្រែកជីកហ្វូណនតេជោនោះ គឺជាការធ្វើឲ្យខ្មែរមានអំណាច ក្នុងការសម្រេចចិត្តកាន់តែខ្លាំង លើការដឹកជញ្ជូនជំនិញតាមព្រែកមួយនេះ។

លោកបណ្ឌិតបានបន្ថែមថា ក្នុងន័យនេះ រាជរដ្ឋាភិបាលមានគោលបំណងក្នុងការបង្កើតអំណាច ពង្រឹងសេដ្ឋកិច្ចខ្លួនឯង ទាំងការគ្រប់គ្រងព្រែកជីក ទាំងការវិយោគព្រែកជីក ទាំងការបង្កើនកម្លាំងផលិតសម្រាប់ការនាំចេញរបស់កម្ពុជា។ ការបញ្ជាក់របស់លោកបណ្ឌិតបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាដូចតទៅ៖