(ភ្នំពេញ)៖ នៅឯវេទិកាសន្ទនានិពន្ធនាយកសារព័ត៌មាននៅប្រទេសចិន លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានស្នើទៅស្ថាប័នសារព័ត៌មានរបស់ចិនផ្តិតយករូបភាព និងព័ត៌មានល្អៗពីកម្ពុជា ក្នុងនោះរួមទាំងក្រុមហ៊ុនភាពយន្តដែលផលិតរឿង “No More Bets” អាចពិនិត្យមើលលទ្ធភាពផលិតភាគ២នៅប្រទេសកម្ពុជាដែលមានទីតាំងនិងរឿងរ៉ាវប្រវត្តិសាស្រ្ត និងបច្ចុប្បន្នភាពល្អៗដ៏សម្បូរណបែបដើម្បីឲ្យប្រជាជនចិនទទួលបានព័ត៌មានល្អៗពីប្រទេសកម្ពុជាវិញ។

លោក ពុយ គា បានធ្វើដំណើរទស្សនកិច្ច៥ថ្ងៃ នៅក្នុងខេត្តយូណាន ប្រទេសចិនចាប់ពីថ្ងៃ៤ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ដើម្បីចូលរួមវេទិកាសន្ទនាផ្នែកព័ត៌មាន និងទេសចរណ៍ដើម្បីជម្រុញដល់កំណើនទេសចរណ៍ និងផ្សព្វផ្សាយវប្បធម៌នៃប្រទេសចិន និងកម្ពុជា ជាពិសេសរវាងខេត្តយូណាន និងខេត្តសៀមរាបដែលជាគោលដៅទេសចរណ៌ដ៏ធំមិនមែនសម្រាប់ប្រជាជនទាំងពីប៉ុណ្ណោះទេ តែសម្រាប់ពិភពលោកទាំងមូល។

ប្រធានក្លឹបអ្នកកាសែតកម្ពុជាក៏បានសម្រេចលទ្ធផលផ្លែផ្លានៅក្នុងជំនួបជាមួយលោកស្រី អ៊ូ សៀ សមាជិកក្រុមបក្សកុម្មុយនីស្តចិន និងជាលេខាធិការអចិន្ត្រៃយ៍នៃសមាគមអ្នកសារព័ត៌មានចិនទូទាំងប្រទេសដែលបានភ្ជាប់ទំនាក់ទំនងរវាងសមាគមនៃប្រទេសទាំងពីរ ហើយនាំឲ្យភាគីទាំង២ មានគម្រោងចុះអនុស្សរណៈរវាងក្លឹបអ្នកកាសែតកម្ពុជា ជាមួយសមាគមន៍អ្នកសារព័ត៌មានចិនទូទាំងប្រទេសនាពេលខាងមុខក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ទៅវិញទៅមក បន្ថែមជំនាញ និងបច្ចេកវិទ្យាពីប្រទេសចិន និងការផ្សាព្វផ្សាយពីសក្កដានុពលទេសចរណ៍ វប្បធម៌ និងវិនិយោគពីប្រទេសកម្ពុជាទៅប្រទេសកាន់ប្រទេសចិនបន្ថែមទៀត។

ក្លិបអ្នកកាសែតកម្ពុជាមានសមាជិកជាង៦០០នាក់ មកពីជិត២០០ស្ថាប័ន និងបានក្លាយជាសមាជិកសហព័ន្ធអ្នកសារព័ត៌មានអាស៊ាននៅឆ្នាំ២០១៨ ដែលជាសហព័ន្ធសារព័ត៌មានអាស៊ានតែមួយគត់នៅក្នុងតំបន់។

ខាងក្រោមនេះ គឺជាការលើកឡើងទាំងស្រុងរបស់លោក ពុយ គា ក្រោយត្រឡប់មកដល់កម្ពុជាភ្លាមៗ៖