(ភ្នំពេញ)៖ ដំណើរទស្សនកិច្ច ៥ថ្ងៃ របស់លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជានៅប្រទេសចិន បានសម្រេចលទ្ធផលផ្លែផ្លាជាច្រើន ជាពិសេសនៅក្នុងជំនួបជាមួយលោកស្រី អ៊ូ សៀ សមាជិកក្រុមបក្សកុម្មុយនីស្តចិន និងជាលេខាធិការអចិន្ត្រៃយ៍នៃសមាគមអ្នកសារព័ត៌មានចិនទូទាំងប្រទេសក្នុងគោលបំណង ដើម្បីភ្ជាប់ទំនាក់ទំនងរវាងសមាគមនៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែមិថុនា ក្នុងខេត្តយូណានមិនត្រឹមតែជួបសន្ទនាការងារទូទៅលើផ្នែកព័ត៌មានប៉ុណ្ណោះទេ ថែមទាំងមានគម្រោងចុះអនុស្សរណៈរវាងក្លឹបអ្នកកាសែតកម្ពុជា ជាមួយសមាគមន៍អ្នកសារព័ត៌មានចិនទូទាំងប្រទេសទៀតផង ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ទៅវិញទៅមក បន្ថែមជំនាញ និងបច្ចេកវិទ្យាពីប្រទេសចិន និងការផ្សាព្វផ្សាយពីសក្កដានុពលទេសចរណ៍ វប្បធម៌ និងវិនិយោគពីប្រទេសកម្ពុជាទៅប្រទេសកាន់ប្រទេសចិនបន្ថែមទៀត។

នៅឯវេទិកាសន្ទនានិពន្ធនាយកសារព័ត៌មានក្នុងនាមជាប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា ក៏បានស្នើទៅស្ថាប័នសារព័ត៌មានរបស់ចិនផ្តិតយករូបភាព និងព័ត៌មានល្អៗពីកម្ពុជា ក្នុងនោះរួមទាំងក្រុមហ៊ុនភាពយន្តដែលផលិតរឿង “No More Bets” អាចពិនិត្យមើលលទ្ធភាពផលិតភាគ២នៅប្រទេសកម្ពុជាដែលមានទីតាំងនិងរឿងរ៉ាវប្រវត្តិសាស្រ្ត និងបច្ចុប្បន្នភាពល្អៗដ៏សម្បូរណបែបដើម្បីឲ្យប្រជាជនចិនទទួលបានព័ត៌មានល្អៗពីប្រទេសកម្ពុជាវិញ។

ក្លិបអ្នកកាសែតកម្ពុជាមានសមាជិកជាង៦០០នាក់ មកពីជិត២០០ស្ថាប័ន និងបានក្លាយជាសមាជិកសហព័ន្ធអ្នកសារព័ត៌មានអាស៊ាននៅឆ្នាំ២០១៨ ដែលជាសហព័ន្ធសារព័ត៌មានអាស៊ានតែមួយគត់នៅក្នុងតំបន់។

ខាងក្រោមនេះ គឺជាការលើកឡើងទាំងស្រុងរបស់លោក ពុយ គា ក្រោយត្រឡប់មកដល់កម្ពុជាភ្លាមៗ៖....