(ភ្នំពេញ)៖ ក្រោយពី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ព្រែកជីកហ្វូណនតេជោ គឺត្រូវបានវិនិយោគដោយជនជាតិខ្មែរ៥១% ឡើងទៅ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អះអាងថា ព្រែកជីកហ្វូណនតេជោ នឹងបង្ហាញឲ្យពិភពលោកមើលឃើញថា វាជាស្នាដៃរបស់ខ្មែរ កើតពីគំនិតរបស់ខ្មែរ និងបម្រើដល់ផលប្រយោជន៍ខ្មែរពិតៗ។

មិនតែប៉ុណ្ណោះ ការកំណត់បែបនេះនឹងធ្វើឲ្យព្រែកជីកហ្វូណនតេជោ មានអត្តសញ្ញាណជាខ្មែរ ជាផលប្រយោជន៍របស់ខ្មែរ និងដើម្បីបម្រើសេដ្ឋកិច្ចពលរដ្ឋខ្មែរ បានយូរអង្វែង និងជាមោទនភាពនៃប្រជាជនខ្មែរទាំងមូល។ ការបញ្ជាក់របស់ លោក ប៉ែន បូណា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖