Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៉ែន បូណា៖ ការកំណត់យកថ្ងៃទី៥ ខែសីហា ជាថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មានអត្ថន័យច្រើនយ៉ាង

10-06-2024 16:07

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា មានកត្តាសំខាន់៤យ៉ាង ដែលនាំឱ្យរដ្ឋាភិបាលសម្រេចយកថ្ងៃទី៥ ខែសីហា ធ្វើជាថ្ងៃនៃការបើកការដ្ឋានកសាងព្រែកជីកហ្វូណនតេជោ។ កត្តាមួយសំខាន់នោះគឺ ថ្ងៃទី០៥ ខែសីហា គឺជាថ្ងៃខួបកំណើតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា ដែលជាអ្នកនាំមកនូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍនៃប្រទេសកម្ពុជា ដូចបច្ចុប្បន្ន។ ការបញ្ជាក់របស់លោក ប៉ែន បូណា បានធ្វើឡើង នៅក្នុងកិច្ខពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖