(ក្រចេះ)៖ អាជ្ញាធរស្រុកសំបូរ និងមន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះចាក់វ៉ាក់សាំងជំងឺសារទឹកគោក្របី រយៈពេល២ថ្ងៃ ជូនប្រជាពលរដ្ឋនៅភូមិសំភិន និងភូមិកោះផ្ដៅ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
លោក គង់ មេត្តា អភិបាលស្រុកសំបូរ បានឲ្យដឹងថា កាចុះចាក់វ៉ាក់សាំងជំងឺសារទឹកគោរក្របីជូនប្រជាពលរដ្ឋខាងលើនេះ គឺធ្វើឡើងរយៈ២ថ្ងៃ ចាប់ពីថ្ងៃទី០៨-០៩ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិចំនួន២
ក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
លោកអភិបាលបន្តរថា កាចុះចាក់វ៉ាក់សាំង មន្ត្រីជំនាញបានចាក់វ៉ាក់សាំងជម្ងឺសាទឹកទៅលើ សត្វគោរក្របីប្រជាពលរដ្ឋបានចំនួន១៥០ក្បាល ក្នុងនោះសត្វគោចំនួន១៣៨ក្បាល និងក្របីចំនួន១២ក្បាល។
លោកអភិបាល បញ្ជាក់ថា ក្រៅពីកាចាក់វ៉ាក់សាំង២ថ្ងៃរួចមក អាជ្ញាធរបានផ្តល់វ៉ាក់សាំងចំនួន៥០០ដូស ទៅភ្នាក់ងារសុខភាពសត្វភូមិចំនួន២ផ្សេងទៀត គឺភូមិយាវ និងភូមិអាជេន នៃឃុំកំពង់ចាមដើម្បីចាក់បន្ត ហើយផែនកាបន្តរគឺ អាជ្ញាធរ និងមន្ត្រីជំនាញបន្តចុះទៅចាក់ជូនប្រជាពលរដ្ឋនៅឃុំវឌ្ឍន: នៅថ្ងៃខាងមុខនេះបន្តទៀត៕