(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរីបានឱ្យដឹងថា ខ្លួនបានរកឃើញករណីឆ្លងថ្មីនៃវីរុស Zika ១៤ករណីថ្មីបន្ថែមទៀត គិតត្រឹមម៉ោង ៣៖០០នាទីរសៀល (ម៉ោងនៅក្នុងប្រទេសសិង្ហបុរី) ថ្ងៃព្រហស្បតិ៍នេះ ដោយបានធ្វើឱ្យករណីឆ្លងវីរុស Zika សរុបកើនដល់៣៥៥ករណី។ នេះបើយោងតាមទីភ្នាក់ងារជាតិបរិស្ថានសិង្ហបុរី ចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
ទីភ្នាក់ងារជាតិបរិស្ថានឱ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងទំាង១៤នេះ មាន៦ករណីត្រូវបានរកឃើញ នៅក្នុងតំបន់ Aljunied ដែលធ្វើឱ្យចំនួនករណីឆ្លង សរុបក្នុងតំបន់នេះ កើនដល់២៧៩ករណី ខណៈ៣ករណីផ្សេងទៀតកើតឡើងនៅក្នុងតំបន់ Elite Terrace។ ចំណែកឯករណីឆ្លងថ្មី នៅសល់គឺមកពីតំបន់ Ubi និង តំបន់ Circuit Road៕