(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យកណ្តាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ គិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ បង្ក្រាបករណីគ្រឿងញៀនទូទាំងរាជធានីភ្នំពេញ បាន២៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៧៤នាក់ ក្នុងនោះស្រី៣នាក់ ដកហូតថ្នាំញៀន៦៩កញ្ចប់ និងឧបករណ៍ជក់គ្រឿងញៀនមួយទៀត។
របាយការណ៍ដដែលបញ្ជាក់ថា ការបង្ក្រាបនេះត្រូវបានធ្វើឡើងនៅ ទី១-ខណ្ឌសែនសុខ បង្ក្រាបបាន៧ករណី ទី២-ខណ្ឌជ្រោយចង្វារ បង្ក្រាបបាន៥ករណី ទី៣-ខណ្ឌឫស្សីកែវ បង្ក្រាបបាន៤ករណី ទី៤-ខណ្ឌទួលគោក បង្ក្រាបបាន៣ករណី ទី៥-ខណ្ឌច្បារអំពៅ បង្ក្រាបបាន១ករណី ទី៦-ខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន៣ករណី ទី៧-ខណ្ឌដូនពេញ បង្ក្រាបបាន១ករណី ទី៨-ខណ្ឌមានជ័យ បង្ក្រាបបាន១ករណី ទី៩-ខណ្ឌព្រែកព្នៅ បង្ក្រាបបាន១ករណី និងទី១០-ការិយាល័យប្រឆាំងគ្រឿងញៀន បង្ក្រាបបាន១ករណី៕