Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី រឿង រើន ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី» ក្របខ័ណ្ឌនគរបាលជាតិ

10-06-2024 13:38

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ បន្ថយឋានន្តរស័ក្តិពីលោកឧត្តមសេនីយ៍ត្រី រឿង រើន ជាមន្រ្តីនគរបាលបម្រើការងារនៅនាយកដ្ឋានការពារព្រំដែនគោក ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី» ក្របខ័ណ្ឌនគរបាលជាតិ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖