(ភ្នំពេញ)៖ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី០៧ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៧ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០៩នាក់។ នេះបើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ រួមមាន៖

១៖ ទទួលបានណ្តឹងសរុប ១,៥៩៣សំណើរ មានមនុស្ស ៣,៤៩២នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ១,៤១១សំណើ និងបិទសំណុំរឿង ៤៦០សំណើ (រកឃើញមនុស្ស ២,០៨០នាក់, ឃាត់ខ្លួនជនសង្ស័យ ១៤៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ១៣១ករណី។

បន្ថែមពីនេះ សមត្ថកិច្ចកម្ពុជាកំពុងបន្តប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតសំណើរ និងសំណូមពរដែលនៅសេសសល់៕