Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន Today Communication ផ្ដល់ជូន Internet ប្រើប្រាស់ដោយឥតគិតថ្លៃ ដល់វិទ្យាល័យទួលស្វាយព្រៃ

15-09-2016 16:52

(ភ្នំពេញ)៖ ក្រុមហ៊ុនផ្គត់ផ្គង់សេវា Internet ឈ្មោះ Today Communication បានផ្ដល់ជូននូវសេវា Internet ដោយឥតគិតថ្លៃដល់វិទ្យាល័យទួលស្វាយព្រៃ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ របស់​​ក្រុមហ៊ុន។

ក្រុមហ៊ុនToday Communication បានធ្វើការតបណ្ដាញអុបទិក និងដំឡើងប្រព័ន្ធរួចរាល់ហើយ ក្នុងបរិវេណវិទ្យាល័យទួលស្វាយព្រៃ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នឹងចាប់ដំណើរការឲ្យប្រើប្រាស់ នាពេលវិស្សមកាលថ្មី ក៏ដូចជាពិធីបុណ្យភ្ជុំបិណ្ឌដ៏ខ្លីខាងមុននេះ។

លោកនាយករង លៀង សម្ភោធ នៃវិទ្យាល័យទួលស្វាយព្រៃ បានឲ្យដឹងថា «កាលពីមុនលោកគ្រូ អ្នកគ្រូពឹងផ្អែកលើ Internet តាមទូរស័ព្ទដៃ ហើយសម្រាប់បណ្តាញ Internet ថ្មី របស់ក្រុមហ៊ុន Today Communication នេះ ពិតជាបានជួយ សម្រួលការងារផ្សេងៗបានច្រើន»

ជាមួយគ្នានេះដែលលោក ស្ទីវ មៀលលើ អ្នកគ្រប់គ្រងទូទៅបានថ្លែងថា វិស័យអប់រំ គឺជាគោលដៅចម្បងរបស់ក្រុមហ៊ុន Today Communication ក្នុងការផ្តល់វិភាគទានជួយសង្គម។ លោកបន្ដទៀតថា «យើងរីករាយដែលបានដើរតួនាទី រួមចំណែកជួយវិស័យអប់រំ ហើយយើងនឹងបន្ត កិច្ចសហការជាមួយវិទ្យាល័យ ផ្សេងទៀត ក្នុងពេលដ៏ខ្លីខាងមុខ»

សូមបញ្ជាក់ថាក្រុមហ៊ុន Today Communication ជាក្រុមហ៊ុនថ្មីមួយ ដែលឈានជើងចូលទីផ្សារកម្ពុជា និងត្រូវបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ ដោយទទួលបានការចាប់អារម្មណ៍ នឹងគាំទ្រជាខ្លាំង ពីសំណាក់អតិថិជនទាំងគុណភាពនិងទំនុកចិត្ត។

ក្រុមហ៊ុនបានផ្តល់កញ្ចប់ 1-Stop Service ដែលផ្តល់ភាពងាយស្រួលបំផុត សម្រាប់អតិថិជន​ ក្នុងការតភ្ជាប់បណ្តាញអ៊ិនធឺណិត។ ថ្មីៗនេះ ក្រោយពីការចាប់ផ្តើមផ្តល់សេវាកម្ម ក្នុងរយៈពេលមួយខែ ក្រុមហ៊ុនបានតភ្ជាប់ ជូនអតិថិជនច្រើនជាង 100 ទីតាំង ហើយនឹងកំពុងបន្តរីកសុះសាយយ៉ាងឆាប់រហ័ស៕